khmerkromman

channel image

khmerkromman

Khmer Krom Man

subscribers

សារប្រសិទ្ធពរឆ្នាំរបស់ លោក ប្រាក់ សេរីវុឌ្ឍ ។

បុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ វត្តខេមររង្សី ។

សារប្រសិទ្ធពរឆ្នាំរបស់ លោក តាំង សារៈ ។

សម្ភាសន៍អំពីការចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១២​ រូប

របបយួនវាយកម្ទេចសាលាឆទានភូមិកន្រែង ។

សេចក្ដីអំពាវនាវចូលរួមលុបបំបាត់វប្បធម៌ជិះជាន់លើខ្មែរក្រោម ។

សម្ភាសន៍ លោក ត្រឹង សារ៉ុង អំពីការធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ។

បទសម្ភាសន៍៖ ផែនការសកម្មភាពសំខាន់ៗ របស់ប្រធានអាណត្តិថ្មីនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអាមេរិកខាងលិច នឹងធ្វើបាតុកម្មលើកទីពីរ នៅមុខស្ថានអគ្គកុងស៊ុលយួន ប្រចាំទីក្រុង San Francisco នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី ១៨ ខែមីនា ដើមសប្ដាហ៍ខាងមុខនេះ ។

Việc Việt Nam Tuyên Bố Tái Ứng Cử vào Hội Đồng Nhân Quyền Gây Ra Sự Phản Đối Gay Gắt

ពលរដ្ឋខ្មែរក្រោមអំពាវនាវឲ្យបន្តធ្វើបាតុកម្មជុំវិញពិភពលោក ទាមទារឲ្យរបបយួនដោះលែងពលរដ្ឋខ្មែរក្រោម ៤ នាក់ ដែលកំពុងជាប់ពន្ធនាគារ ។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពី តុលាការរបបយួន នៅស្រុកបាយឆៅ ខេត្តឃ្លាំង នៅថ្ងៃទី ១ ខែកុម្ភៈ ទើបតែបានប្រកាសផ្ដន្ទាទោសអ្នកស្រី ឌិញ ធី វិន ឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទអ្វីមួយដែលរបបយួន ហៅថា "មិនអនុវត្តសាលដីកា" ។

Hành Trình Đòi Quyền Tự Quyết Cho Cộng Đồng Bản Địa ở Việt Nam

Tiếng Nói Bất Khuất Giữa Cơn Bão Bất Công: Đòi Công Lý Cho Việc Xét Xử Công Bằng Cho Các Nhà Hoạt Động Nhân Quyền Của Người Khmer-Krom ở Tỉnh Khleang.

Tiếng Nói Bất Khuất: Người Bản Địa và Cuộc Đấu Tranh cho Quyền Tự Quyết ở Việt Nam.

លោក គឹម សាវតា នៃ សំឡេងកម្ពុជាក្រោម (VOKK) សម្ភាស លោក តាំង សារៈ ជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ប្រចាំប្រទេស កម្ពុជា អំពីដំណើរទស្សនកិច្ចរបស់គាត់នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងរៀបចំនៅសហរដ្ឋ អាមេរិក នៅក្នុងខែមីនា និងមេសា ខាងមុខនេះ ។

ខ្លឹមសារដែលនគរបាលយួនសួរចម្លើយ លោក ថាច់ ញឹក ៤ ម៉ោង អំពីការប្រើបណ្ដាញសង្គម ។

កិច្ចអន្តរាគមន៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម លើករណីរបបយួនផ្ដន្ទាទោសដាក់ពន្ធនាគារខ្មែរក្រោមពីររូបនៅខេត្តឃ្លាំង ។

នៅថ្ងៃទី ៧ ខែកុម្ភៈ តុលាការស្រុកបាយឆៅ ខេត្តឃ្លាំង នៃរបបអាណានិគមយួន បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោម លោក យ័ញ មិញ ក្វាង ឲ្យជាប់ពន្ធនាគារបីឆ្នាំកន្លះ ពីបទអ្វីដែលរបបយួនហៅថា «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។ ចំណែក អ្នកស្រី ឌិញ ធី វិន ជាពលរដ្ឋខ្មែរក្រោមនៅខេត្តឃ្លាំងម្នាក់ទៀត ដែលត្រូវរបបយួនរឹបយកដីធ្លី និងវាយកម្ទេចផ្ទះសម្បែងរាបដល់ដីនោះ ក៏ទើបតែត្រូវតុលាការរបបយួនផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំផងដែរ ពីបទ “មិនអនុវត្តសាលក្រុម” បញ្ហាដីធ្លី ។
លោក យ័ញ មិញ ក្វាង និងសកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមពីររូបទៀត នៅខេត្តព្រះត្រពាំង គឺ លោក តោ ហ្វាង ចឿង និង លោក ថាច់ កឿង ត្រូវចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ និងអ្នកស្រី ឌិញ ធី វិន ត្រូវចាប់ខ្លួននៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ។
តើពលរដ្ឋខ្មែរក្រោមយល់ឃើញយ៉ាងណាចំពោះករណីខាងលើ ? លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម (VOKK) សម្ភាសន៍ លោក ជ័យ សំណាង ជាអ្នកអ្នកឃ្លាំមើលសិទ្ធិមនុស្សខ្មែរក្រោម នៅប្រទេសអូស្រ្តាលី លោក ត្រា វណ្ណថា ជាជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ និងជាអ្នកធ្លាប់ត្រូវរបបយួនចាប់ដាក់ពន្ធនាគារ ២ ឆ្នាំ កាលពីឆ្នាំ ២០១៣ និង អ្នកស្រី ចូវ ធី ទៀង ជាអ្នកដែលបានចូលមើលសាវនាការជុំនំជម្រះក្ដី លោក យ័ញ មិញ ក្វាង នៅខេត្តឃ្លាំង ។

SHOW MORE

Created 4 years, 10 months ago.

280 videos

Category News & Politics